​ ផ្សាយពាណិជ្ជកម្ម
www.taprohmbatitvonline.com/មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879 ..
​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តាព្រហ្មបាទី ធីវី អនឡាញ /មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879

ភ្ញៀវទេសចរដើរលេងកម្សាន្តតាមរម្យណីដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ក្នុងរយ:ពេលឈប់សម្រាកក្នងឱកាសបុណ្យភ្ជុំបិណ្ឌថ្ងៃទី៣ មានចំនួន ៨,១១៦នាក់


កំពង់ឆ្នាំង៖ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២១ភ្ញៀវទេ សចរជាតិ -បរទេស អញ្ជើញដើរលេងកម្សាន្តតាមរមណីយដ្ឋានធម្មជាតិ និង សួនកំសាន្តនានា ក្នុងខេត្តកំពង់ឆ្នាំង ក្នុងរយ:ពេលឈប់សម្រាកក្នងឱកាសបុណ្យភ្ជុំបិណ្ឌថ្ងៃទី៣ មានចំនួន ៨,១១៦នាក់ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត។

រមណីយដ្ឋានធម្មជាតិ និងសួនកំសាន្តនានា ក្នុងខេត្តកំពង់ឆ្នាំង ដោយបានអាជ្ញាធរអនុញ្ញាតឱ្យបើកចូលលេង កម្សាន្តឡើងវិញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីត្រូវបានបិទផ្អាកជាបណ្តោះអាសន្នមួយរយះដោយត្រូវអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ បើទោះបីជារមណីយដ្ឋាន និងសួនកំសាន្តនានា នឹងបើកឱ្យភ្ញៀវទេសចរចូលលេងកំសាន្ត ក៏ដោយប៉ុន្តែ អាជ្ញាធរ និងមន្ទីរទេសចរណ៍ខេត្ត ក៏អំពាវនាវ ដល់អ្នកទៅលេងកម្សាន្ត ត្រូវចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ជាពិសេស វិធាន“៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ DARA


0 comments:

Post a Comment

K
Share This
Author Image

About taprohmbatitvonline.com

 
Powered by Blogger