គណៈអភិបាលស្រុកបាទី លោក ភួន ឈីម នៅព្រឹកថ្ងៃ ចន្ទ ០៣ កើត ខែ កត្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានអញ្ជើញទទួល ថេបផ្លេត «Teblets» ពីឯកឧត្តម អភិបាលខេត្ត!!!
កម្មវិធីនេះបានរៀបចំឡើង នៅសាលប្រជុំសាលាខេត្តតាកែវ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក ប៊ុន បូរិន្ទ ប្រធានមន្ទីរសង្គមកិច្ច ខេត្តតាកែវ លោក លោកស្រី អនុប្រធានមន្ទីរ ការិយាល័យ លោក លោកស្រី អភិបាលរងក្រុង ស្រុកទាំង ១០ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ៕
Monday, November 22, 2021
taprohmbatitvonline.com
0 comments:
Post a Comment
About taprohmbatitvonline.com