​ ផ្សាយពាណិជ្ជកម្ម
www.taprohmbatitvonline.com/មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879 ..
​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តាព្រហ្មបាទី ធីវី អនឡាញ /មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងប្រវែង 2,100 ម៉ែត្រ

 

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងប្រវែង 2,100 ម៉ែត្រ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី 29 ខែ 12ឆ្នាំ 2022 របស់ក្រុមហ៊ុនជីបម៉ុងគ្រុប។នៅក្នុងភូមិបេង ឃុំស្តុក




















អភិបាលខេត្តពោធិ៍សាត់ បានសម្របសម្រួល និងដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋក្នុងឃុំអូរសោម១៩ករណី

  


(ពោធិ៍សាត់)៖ ក្នុងមុខតំណែង ជាអភិបាលដឹកនាំគ្រប់គ្រង់ខេត្តពោធិ៍សាត់ បានរយៈពេលជាង១ខែមកនេះ លោក ខូយ រីដា បានចាប់ផ្តើមបើកដំណើរការ សម្របសម្រួល ដោះស្រាយទំនាស់ និងវិវាទផ្សេងៗ ក្រៅប្រព័ន្ធតុលាការ បានជាច្រើនករណីមកហើយ តាមរយៈការដោះស្រាយដោយផ្ទាល់ និងការផ្តល់លេខទូរស័ព្ទទាំង៣ប្រព័ន្ធ។

ជាក់ស្តែងនារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ លោកបានសម្របសម្រួល និងធ្វើការដោះស្រាយទំនាស់ដែលកើតមាន នៅឃុំអូរសោម ស្រុកវាលវែង បានចំនួន១៩ករណី ដែលក្នុងនោះរួមមានទំនាស់រវាង ប្រជាពលរដ្ឋជាមួយប្រជាពលរដ្ឋ, ប្រជាពលរដ្ឋជាមួយក្រុមហ៊ុន, ប្រជាពលរដ្ឋជាមួយមន្ត្រីគ្រាក់ៗ និងប្រជាពលរដ្ឋជាមួយអាជ្ញាមូលដ្ឋាន។ល។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានជម្រាបជូនថា ការសម្របសម្រួល និងដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការនាពេលនេះ តម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ យកបេះដូងត្រជាក់មកដោះស្រាយដោយសន្តិវិធី ហើយនិយាយតែកាពិតដោយផ្អែកលើផ្លូវរច្បាប់ មិនមែនកែន ឬជួលមនុស្សឱ្យបានច្រើន ដើម្បីផ្ដិតមេដៃបំភ្លៃការពិតនោះទេ។ លោកដោះស្រាយវិវាទដីធ្លី ដោយមិនគិតពីខ្សែអ្នកតូច ឬអ្នកធំអ្វីឡើយ គឺផ្អែកទៅលើផ្លូវច្បាប់ ព្រោះលោកជាអភិបាលខេត្ត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះមុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។

លោកបានបន្តថា យើងត្រូវពិនិត្យស្ថានភាព និងកាលៈទេសៈពិតប្រាកដ អ្នកដែលទិញដីរាប់រយហិកតា ទោះបីកាត់ឆ្វៀលក៏ដោយក៏នៅជាដីរដ្ឋដដែល គឺគ្រប់គ្រងដោយថ្នាក់ក្រោមជាតិ និងក្រសួងបរិស្ថាន មិនមែនថ្នាក់ក្រោមជាតិមានសិទ្ធសម្រេចកាត់ដីស្រេចតែនឹងចិត្តនោះទេ គឺត្រូវសុំគោលការណ៍ពីថ្នាក់ជាតិ បើថ្នាក់ជាតិចុះមកពិនិត្យមើលឃើញត្រឹមត្រូវ និងឯកភាពហើយ ទើបខេត្តមានសិទ្ធិរៀបចំនីតិវិធីចេញប្លង់កម្មសិទ្ធិជូន។ ប្រជាពលរដ្ឋដែលមានដើមកំណើត ឬរស់នៅក្នុងឃុំអូរសាមនេះយូរហើយ ជាអាទិភាពទី១ ដែលយើងត្រូវធ្វើប័ណ្ណកម្មសិទ្ធជូន រីឯអ្នករស់នៅសព្វថ្ងៃបង្កទំនាស់ដីធ្លីនោះ ភាគច្រើនមកពីក្រៅខេត្ត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា តំបន់អភិរក្សធនធានធម្មជាតិ ដីបម្រុងរបស់រដ្ឋ រដ្ឋបាល និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលបានបែងចែកច្បាស់ណាស់ បើបងប្អូនធ្វើស្របច្បាប់ លោកជួយការពារ តែបើប្រឆាំងនឹងច្បាប់ លោកមិនចូលរួមជាមួយនោះទេ។ លោកក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារធនធានធម្មជាតិ នៅក្នុងស្រុកវាលវែងនេះ ឱ្យនៅគង់វង្សយូរអង្វែង ដោយត្រូវបញ្ឈប់ការរានព្រៃ និងកោរភ្នំចាប់ពីពេលនេះតទៅ។

លោកបានបន្ថែមថា ឃុំអូរសោមជាឃុំមួយកំពុងមានការអភិវឌ្ឍន៍ ដែលត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់បែបយ៉ាង ឱ្យមានរបៀបរៀបរយ ដូច្នេះយើងត្រូវចូលទាំងអស់គ្នា ដើម្បីធ្វើឱ្យឃុំរបស់យើង រក្សាបាននូវទេសភាព ធនធានធម្មជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកកាន់តែច្រើន។

ក្រោយពីទទួលបានការសម្រួល ដោះស្រាយ និងពន្យល់បញ្ហាផ្លូវច្បាប់ ពីសំណាក់លោក ខូយ រីដា អភិបាលថ្មីនៃខេត្តពោធិ៍សាត់នោះរួចមក បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ បានទទួលយក និងចូលរួមគាំទ្រយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ចាប់ពីពេលនេះតទៅ៕

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ


 ត្បូងឃ្មុំ : ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ដឹកនាំថ្នាក់ដឹកនាំក្រសួងចូលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តត្បូងឃ្មុំ។

រូបថត៖ ខឹម សុវណ្ណារ៉ា

 









សម្តេចក្រឡាហោម ស ខេង ផ្ញើសាររំលែកទុក្ខដល់គ្រួសារ វរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ ដែលស្លាប់ក្នុងករណីបង្ក្រាបគ្រឿងញៀន



(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព វរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ នាយរងការិយាល័យផ្សព្វផ្សាយអប់រំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានបាត់បង់ជីវិតក្នុងករណីបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី២៨ ខែធ្នូ។

តាមរយៈសារលិខិតផ្ញើជូន លោកស្រី ចាន់ សុភី ព្រមទាំងក្រុមគ្រួសារ សម្តេចក្រឡាហោម និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ន ក្រសួងមហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ។

«ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សង្វេគក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដោយសេចក្ដី អាឡោះអាល័យជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ស្វាមីជាទីគោរពស្រលាញ់ដ៏ជ្រាលជ និងប្រកបដោយព្រហ្មវិហារធម៌របស់លោកស្រី និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវមន្ត្រីនគរបាល ជាតិដ៏អង់អាចមោះមុតមួយរូប ដែលតែងខិតខំបំពេញភារកិច្ចយ៉ាងសកម្មរហូតពលីជីវិត ក្នុងបុព្វហេតុ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជន»។ នេះបើតាមលិខិតសម្តេចក្រឡាហោម។

សម្តេចសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ បានទៅកាន់ ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល និងដោះស្រាយរាល់សំណូមពររបស់ក្រុមអង្គការសង្គមស៊ីវិលជិត៥០០អង្គភាព ប្រកបដោយស្នាមញញឹម



(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានជួយសំណេះសំណាល និងធ្វើការពិគ្រោះយោបល់រវាង រដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការសមាគម និងក្រុមអង្គការសង្គមស៊ីវិលជិត ៥០០អង្គភាព អំពីសកម្មភាពការងារដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ឆ្នាំ២០២២ ក៏ដូចជាការទទួលស្តាប់សំណើរ និងយកបញ្ហាប្រឈមនានាដើម្បីដោះស្រាយជូនភ្លាមៗ។

លើកឡើងនាឱកាសនោះលោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា វេទិកាស្តីពីការពិគ្រោះយោបល់រវាងរដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការសមាគម និងសហគមន៍ អំពីសកម្មភាពការងារដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ឆ្នាំ២០២២នេះ គឺដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាល និងដើម្បីគាំទ្រលើយុទ្ធសាស្ត្រដឹកនាំដោយរាជរដ្ឋាភិបាលលើសកម្មភាពរបស់អង្គការ សមាគម សហគមន៍ និងសហជីព និងដោះស្រាយបញ្ហាសង្គមពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលក្រីក្រ ជនងាយរងគ្រោះ និងដោះស្រាយបញ្ហានៅមូលដ្ឋាន ទឹកស្អាត អនាម័យ ការងារកុមារតូច សន្តិសុខ សុវត្ថិភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នឹងការងារកូវីដ-១៩ (covid19)។

វេទិកានេះដែរ ក៏ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូរក្នុងការលើកកម្ពស់កិច្ចសហការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាពិសេសបន្តថែរក្សាទំនាក់ទំនងកាន់តែរឹងមាំ ជិតស្និទ្ធ និងមានប្រសិទ្ធភាព ជាមួយរដ្ឋបាលខេត្តកណ្តាល ក៏ដូចជាសម្ព័ន្ធសង្គមស៊ីវិល របស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីអង្គការសង្គមស៊ីវិល សមាគម សហជីព និងសមាគមន៍ ដែលបានជួយតាមវិស័យដែលកំពុងមានប្រតិបត្តិ និងការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ ដោយស្វែងរកនូវបញ្ហាប្រឈមផ្សេងៗដែលកើតមាន ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានក្នុងការឆ្លើយតបជូនអង្គវេទិកាផងដែរ។

លោក គង់ សោភ័ណ្ឌ បានបន្តទៀតថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានបំណងធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ច រដ្ឋបាលរាជធានី-ខេត្តណាមួយ អាចជូនដំណឹងមកក្រសួងមហាផ្ទៃ អំពីការបើកសាខាសម្រាប់ប្រត្តិការ ឬ អនុវត្តសកម្មភាពរបស់ខ្លួននៅក្នុងរាជធានី-ខេត្តនោះ ឬអាចជូនដំណឹងដោយផ្ទាល់ទៅរាជធានី-ខេត្តក្នុងរយៈ ពេល ៣ថ្ងៃ មុនចាប់ផ្ដើមសកម្មភាព ដោយភ្ជាប់ជាមួយនូវគម្រោងសកម្មភាពរបស់ខ្លួនផង។

គួរបញ្ជាក់ដែរថា ចំពោះបញ្ហាប្រឈម និងសំណូមពរមួយចំនួនដែលបានលើកឡើងនៅក្នុងអង្គទិកា ត្រូវបានដោះស្រាយភ្លាមៗនៅក្នុងកិច្ចសន្ទនានាអង្គវេទិកាដោយផ្ទាល់តែម្តង និងអ្វីដែល នៅសេសសល់ អាជ្ញាធរខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធសន្យាថា នឹងពិភាក្សារកដំណោះស្រាយជាបន្តបន្ទាប់។

សូមជម្រាបថា ខេត្តកណ្តាលមានអង្គភាពសរុបចំនួន ៤៨៩ អង្គភាព (សមាគមមនុស្សចាស់ ១៣៦ សមាគម) និងសកម្មភាព នៃការចូលរួមរបស់ អង្គការ សមាគម សហគមន៍ ដែលមានគោលបំណងក្នុងការជួយរាជរដ្ឋាភិបាលលើការអនុវត្តគម្រោងតាម វិស័យនានា។ សម្រាប់អង្គការមិនមែនរដ្ឋាភិបាលរួមមាន៖ វិស័យអប់រំ ៤២ គម្រោង, វិស័យសុខាភិបាល ៣៤ គម្រោង, វិស័យសង្គម ០៩គម្រោង,វិស័យកសិកម្ម ៣គម្រោង និងវិស័យផ្សេងទៀត ០៧គម្រោង។ សម្រាប់សមាគមរួមមាន៖ វិស័យអប់រំ ១៧សមាគម, វិស័យសាសនា ២សមាគម, វិស័យសង្គម ២១សមាគម, វិស័យកសិកម្ម ២សមាគម, និងវិស័យផ្សេងទៀត ៤សមាគម។ សម្រាប់សហគមន៍ រួមមាន៖ វិស័យឥណទាន ១២សហគមន៍, វិស័យកសិកម្ម ៦៥សហគមន៍, វិស័យអប់រំ ០៤សហគមន៍ និងវិស័យផ្សេងទៀត ០៥សហគមន៍ ៕

 
Powered by Blogger