​ ផ្សាយពាណិជ្ជកម្ម
www.taprohmbatitvonline.com/មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879 ..
​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តាព្រហ្មបាទី ធីវី អនឡាញ /មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយនឹង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន មុននឹងលោកបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងជំនួបនេះ លោកឯកអគ្គរាជទូត បានសម្តែងការអបអរសាទចំពោះភាពជោគជ័យនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលបានឈានទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៣ ខាងមុខ ជាខួបទី៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ។ លោកក៏បានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសំខាន់ៗដែលកំពុងកើតមានឡើងនៅក្នុងតំបន់ និងសកលលោក ជាពិសេសបញ្ហា មីយ៉ាន់មា​ អ៊ុយក្រែន។ល។ មួយវិញទៀត លោកក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញអំពីការជួយឧបត្ថមគាំទ្ររបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុនក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងការស្តារកសាងប្រទេសកម្ពុជាលើគ្រប់វិស័យ។ លើសពីនេះក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩ ជប៉ុនក៏ធ្លាប់បានផ្តល់ជំនួយជា វ៉ាក់សាំង Astrazeneca, រថយន្តសង្គ្រោះ, ទូដាក់វ៉ាក់សាំង, បរិក្ខារពេទ្យ និងប្រាក់កម្ចីសម្បទានដើម្បីឆ្លើយតបនឹងវិបត្តិនេះផងដែរ ដោយទាំងនេះពិតជាបានឆ្លុះបញ្ចាំងអំពីការផ្សារភ្ជាប់ទំនាក់ទំនងបានយ៉ាងស្អិតរមួត និងស្មារតីជួយគ្នាទៅវិញទៅមកក្នុងនាមជាមិត្តល្អ។

ជាចុងក្រោយ លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណ លោកឯកអគ្គរាជទូត ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារជាច្រើនក្នុងអាណត្តិការទូតអស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះ ព្រមជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងនៅតែបន្តរីកចម្រើនឥតឈប់ឈរតទៅមុខ៕

0 comments:

Post a Comment

K
Share This
Author Image

About taprohmbatitvonline.com

 
Powered by Blogger