​ ផ្សាយពាណិជ្ជកម្ម
www.taprohmbatitvonline.com/មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879 ..
​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តាព្រហ្មបាទី ធីវី អនឡាញ /មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879

ក្រសួងទេសចរណ៍បង្ហាញពីវិធានការការពារកូវីដ១៩ ជូនដល់ភ្ញៀវទេសចរ ដែលធ្វើដំណើរកំសាន្ដតាមរមណីយដ្ឋាន


ជប៉ុន បន្តផ្តល់ការគាំទ្រការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា

ក្នុងឱកាសជួបសំណេះសំណាល និងជូនពរក្នុងឱកាសខួបកំណើតរបស់លោកឯកអគ្គរាជទូតជប៉ុន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងអំណរគុណជូនចំពោះ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈលោក Mikami Masahiro សម្រាប់ការចូលរួមចំណែក និងការគាំទ្រដល់ការងារ អភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះក៏មានការចូលរួមក្នុងវិស័យបោសសម្អាតមីនផងដែរ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន មានចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាប្រពៃណី និងយូរអង្វែង។ លោកថា កម្ពុជា និងជប៉ុន រួមទាំងប្រទេសជាមិត្តដទៃទៀត នឹងសម្លឹងរួមគ្នាឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីសម្រេចបំណងឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥៕

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំដុតបំផ្លាញគ្រឿងញៀននៅខេត្តបាត់ដំបងជិត ២០គីឡូក្រាម និងថ្នាំមេតំហ្វេតាមីន (WY) ជាង៦ម៉ឺនគ្រាប់

ជំនួបរវាងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជារួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ

ក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក៏បានលើកឡើងពីសារប្រយោជន៍នៃកិច្ចសហប្រតិបត្តិការបន្តទៀតរវាងភាគីទាំងពីរទៅលើវិស័យសាធារណៈដែលបម្រើឱ្យកម្មវិធីសំខាន់ៗនាពេលបច្ចុប្បន្នរបស់រាជរដ្ឋាភិបាលជាអាទិ៍៖ កំណែទម្រង់វិមជ្ឈការ ភាពដឹកនាំរបស់ស្ត្រី និងគណនេយ្យភាពសង្គម។ល។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក៏បានសម្តែងនូវការគាំទ្រ ចំពោះការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាល អូស្ត្រាលីក្នុងកិច្ចសហប្រតិបត្តិការជួយផ្នែកសាធារណៈរបស់កម្ពុជាបន្តទៀតលើវិស័យសុខភាពសាធារណៈពិសេសជំនួយផ្នែកសុខាភិបាលសម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស វិស័យអភិវឌ្ឍជនបទនិងសង្គមកិច្ច ដែលរួមចំណែកជួយដល់ដំណើរការនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រងាយរងគ្រោះដោយវិបត្តិកូវីដ១៩។ល។
ជាចុងក្រោយនៃជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពជម្រុញកិច្ចសហការលើវិស័យសាធារណៈបន្តទៀតដើម្បីរួមចំណែកដល់ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទាំងសងខាងសម្រាប់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី៕

ជនជាតិអូស្រ្តាលីមួយរូបទៀតហើយទទួលបានយុត្តិធម៌ពី សម្តេចតេជោ ហ៊ុន សែន

ចង់សាកប្រើគ្រឿងញៀន សូម្បីកន្លះដង! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែកក្កដា៖ បង្ក្រាប៣៦ករណី ឃាត់ខ្លួន៤៥នាក់


ឆ្លើយតបតាមការសន្យាលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានប្រគល់ម៉ូតូចំនួន១០គ្រឿង ជូនដល់កងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកណ្តាល

ដើម្បីជាការលើកទឹកចិត្ត និងសម្រួលដល់ការបំពេញការងាររបស់កងការពារលេខ៦០១ លោកអភិបាលខេត្ត បានសន្យាឧបត្ថម្ភម៉ូតូចំនួន ១០គ្រឿង ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចផងដែរ។
លោកវរសេនីយ៍ឯក លន់ លុច្ស មេបញ្ជាការកងការពារព្រុំដែនលេខ៦០១ បានថ្លែងអំណរគុណអភិបាលខេត្តកណ្ដាល ដែលបានគិតគូរនិងយកចិត្តទុកដាក់ចំពោះកម្លាំងរបស់លោកផងដែរ៕

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានប្រគល់ផ្ទះចំនួន២ខ្នងជាអំណោយរបស់សម្តេចតេជោ ជូនសមាជិកសមាគមអតីតយុទ្ធជន២គ្រួសារ ក្នុងស្រុករលាប្អៀរ

ក្រុមការងារបានចុះប្រគល់ផ្ទះចំនួន២ខ្នងជូន៖
*​ ទី១៖ លោក ញ៉េប រ៉ន ជានិវត្តជនរស់នៅភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ
* ទី២៖ លោក ស្រី ឈួយ ជាជនពិការរស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ។
លោកស្រី កែ ច័ន្ទមុនី បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូន អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដោយសារសម្តេចមានការងារក្នុងការដឹកនាំប្រទេសជាច្រើន ដូច្នេះសម្តេចមិនអាចអញ្ជើញចុះទៅបានសព្វគ្រប់ទីកន្លែងនោះទេ។
តែទោះជាសម្តេចមិនបានអញ្ជើញមកផ្ទាល់ សម្តេចក៏បានផ្តាំផ្ញើឲ្យអគ្គលេខាធិការ គន់ គីម ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាសេនាធិការសម្រាប់មើលការខុសត្រូវដល់បងប្អូន អតីតយុទ្ធជនថា តើបងប្អូនមានសុខមានទុក្ខយ៉ាងដូចម្ដេចខ្លះ និងជួបការលំបាកអ្វីខ្លះ យើងត្រូវតែខិតខំជួយដោះស្រាយជូនពួកគាត់អោយបានទាន់ពេលវេលា ដោយសារតែគុណបំណាច់ ដែលបងប្អូនអតីតយុទ្ធជន ខិតខំកន្លងមកគឺជាការលះបង់ដើម្បីជាតិមាតុភូមិ នេះហើយ ទើបយើងមានសុខសន្តិភាពមកដល់ថ្ងៃនេះ។
គុណដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនយើង ប្រជាពលរដ្ឋខ្មែរ ចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ តាមរយៈស្នាដៃដ៍ច្រើនរាប់មិនអស់នេះហើយ ក្នុងនោះក៏មានអ្នកទទួលបានមេដាយការពារជាតិ និងប័ណ្ណ បសស ឥស្សរយសទាំងអស់នេះ ជាលទ្ធផលដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន តែអ្វីដែលជាសំណាងរបស់យើងទាំងអស់គ្នានោះ គឺយើងមានថ្នាក់ដឹងនាំដ៏ល្អដូច សម្តេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែបានលើកឡើងថា យើងពិបាកណាស់ទំរាំមានសន្តិភាពដូចសព្វថ្ងៃ គឺយើងត្រូវយកជីវិតទៅប្តូរដើម្បីប្រទេសជាតិ មាតុភូមិ សម្តេចបានហាមផ្តាច់ មិនឲ្យមានអតីតយុទ្ធជន រឺប្រជាពល រដ្ឋណាម្នាក់ត្រូវស្លាប់ដោយបញ្ហាអត់បាយនោះឡើយ។
ហេតុនេះទាក់ទងទៅនិងសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋយើង សូមផ្តល់តាមរយៈមេភូមិមេឃុំមេប៉ុស្តិ៍ ពិសេសតាមរយៈអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដែលជាភ្នែក ជាច្រមុះរបស់រាជរដ្ឋាភិបាល លោកស្រីសូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើង សុំកុំភ្លេចការពារខ្លួន និងគ្រួសារ អោយជៀសផុតពីជំងឺកូវិដ-១៩ ព្រោះថាយើងអាចភ្លេចពីជំងឺកូវីដ-១៩ តែកូវីដ-១៩មិនភ្លេចយើងនោះទេ។
បញ្ចប់នៃការសំណេះសំណាល លោកស្រីតំណាងរាស្ត្រ បានប្រគល់ផ្ទះទាំងពីរខ្នង និងអំណោយជាសម្ភារៈ និងថវិកា ដល់គ្រួសារអតីតយុទ្ធជនទាំងពីរគ្រួសារខាងលើនេះ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ថវិកា ១០០,០០០ ៛, អង្ករ ៣បេរ ,មី ១កេស ,ទឹកស៊ីវអ៉ីវ ៤យួរ ,ទឹកត្រី ៣យួរ , ត្រីខកំប៉ុង ៣យួរ ,ក្រម៉ា១, សារ៉ុង១ ,អាវប៉ាក់ស១ ,សម្ពត់ខ្មៅ១ និងទឹកសុទ្ធ ១កេស ក្នុងនោះគ្រួសារអតីតយុទ្ធជនចូលរួមចំនួន ៣០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ១០គីឡូក្រាម, ថវិកា ១០,០០០ ៛ ,មី៥កញ្ចប់,ទឹកស៊ីអ៊ីវ ១ដប,ទឹកត្រី១ដប និងត្រីខ១កំប៉ុង ។ ប្រជាការពារ និងប្រជាពលរដ្ឋ ចំនួន២០នាក់ក្នុងម្នាក់ទទួលបានថវិកា ១០,០០០រៀលផងដរ៕

ស្អែកនេះ! ក្រុមការងារចម្រុះចុះដកហូតដីឡូតិ៍លោកស្រី ឆៃ ចាន់រិទ្ធី សូនីតា មកប្រគល់ជូនពលរដ្ឋមានប័ណ្ណកម្មសិទ្ធិ តាមការណែនាំពីលោក ឃួង ស្រេង

នេះបើតាមការលើកឡើងរបស់ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដោយមានការចូលរួមពីលោក ស៊ូ សោគន្ធ, លោក លីន ញ៉ក់ អភិបាលរងខណ្ឌ២រូបផ្សេងទៀត តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំដ៏បន្ទាន់មួយ នៅសាលាខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ។
ក្នុងកិច្ចប្រជុំបន្ទាន់នេះ លោក ប្រាជ្ញ សីហា បានគូសបញ្ជាក់ថា ព្រឹកស្អែកនេះគឺជាឱសានវាទ ដែលក្រុមការងារចំរុះរដ្ឋបាលខណ្ឌឫស្សីកែវ នឹងចុះអនុវត្តវិធានការ ក្នុងការរុះរើសំណង់ ក៏ដូចជាសម្ភារផ្សេងៗ និងអាចឈានដល់ការដកហូតយកដីឡូត៌មួយកន្លែង របស់លោកស្រី ឆៃ ចាន់រិទ្ធី សូនីតា ស្ថិតនៅត្រង់ចំណុចដីឡូត៌លេខ៥១ ផ្លូវលេខ១៨-១២ កែងផ្លូវលេខ១៧-២៩ ពោលគឺស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ តាមសេចក្ដីណែនាំក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា បានគូសបញ្ជាក់ទៀតថា ការត្រៀមលក្ខណៈរួចជាស្រេចសម្រាប់កម្លាំងចំរុះរដ្ឋបាលខណ្ឌ ដើម្បីចុះអនុវត្តវិធានការដ្ឋបាល ក្នុងការរុះរើសំណង់ ក៏ដូចជាសម្ភារផ្សេងៗ និងអាចឈានដល់ការដកហូតយកដីឡូត៌មួយកន្លែងនេះ គឺអនុវត្តឡើង ក្រោយពីម្ចាស់ទីតាំងលោកស្រី ឆៃ ចាន់រិទ្ធី សូនីតា បានឯកភាពជាមួយរដ្ឋបាលសង្កាត់-ខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ថានឹងរុះរើចេញដោយខ្លួនឯងក្នុងរយៈពេល៨ថ្ងៃក្រោយ តែមកទល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ម្ចាស់ទីតាំងនៅតែរឹងរូសមិនព្រមអនុវតតាមការស្នើសុំឡើយ៕

 
Powered by Blogger