​ ផ្សាយពាណិជ្ជកម្ម
www.taprohmbatitvonline.com/មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879 ..
​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តាព្រហ្មបាទី ធីវី អនឡាញ /មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879

ស្អែកនេះ! ក្រុមការងារចម្រុះចុះដកហូតដីឡូតិ៍លោកស្រី ឆៃ ចាន់រិទ្ធី សូនីតា មកប្រគល់ជូនពលរដ្ឋមានប័ណ្ណកម្មសិទ្ធិ តាមការណែនាំពីលោក ឃួង ស្រេង

នេះបើតាមការលើកឡើងរបស់ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដោយមានការចូលរួមពីលោក ស៊ូ សោគន្ធ, លោក លីន ញ៉ក់ អភិបាលរងខណ្ឌ២រូបផ្សេងទៀត តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំដ៏បន្ទាន់មួយ នៅសាលាខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ។
ក្នុងកិច្ចប្រជុំបន្ទាន់នេះ លោក ប្រាជ្ញ សីហា បានគូសបញ្ជាក់ថា ព្រឹកស្អែកនេះគឺជាឱសានវាទ ដែលក្រុមការងារចំរុះរដ្ឋបាលខណ្ឌឫស្សីកែវ នឹងចុះអនុវត្តវិធានការ ក្នុងការរុះរើសំណង់ ក៏ដូចជាសម្ភារផ្សេងៗ និងអាចឈានដល់ការដកហូតយកដីឡូត៌មួយកន្លែង របស់លោកស្រី ឆៃ ចាន់រិទ្ធី សូនីតា ស្ថិតនៅត្រង់ចំណុចដីឡូត៌លេខ៥១ ផ្លូវលេខ១៨-១២ កែងផ្លូវលេខ១៧-២៩ ពោលគឺស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ តាមសេចក្ដីណែនាំក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា បានគូសបញ្ជាក់ទៀតថា ការត្រៀមលក្ខណៈរួចជាស្រេចសម្រាប់កម្លាំងចំរុះរដ្ឋបាលខណ្ឌ ដើម្បីចុះអនុវត្តវិធានការដ្ឋបាល ក្នុងការរុះរើសំណង់ ក៏ដូចជាសម្ភារផ្សេងៗ និងអាចឈានដល់ការដកហូតយកដីឡូត៌មួយកន្លែងនេះ គឺអនុវត្តឡើង ក្រោយពីម្ចាស់ទីតាំងលោកស្រី ឆៃ ចាន់រិទ្ធី សូនីតា បានឯកភាពជាមួយរដ្ឋបាលសង្កាត់-ខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ថានឹងរុះរើចេញដោយខ្លួនឯងក្នុងរយៈពេល៨ថ្ងៃក្រោយ តែមកទល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ម្ចាស់ទីតាំងនៅតែរឹងរូសមិនព្រមអនុវតតាមការស្នើសុំឡើយ៕

0 comments:

Post a Comment

K
Share This
Author Image

About taprohmbatitvonline.com

 
Powered by Blogger