​ ផ្សាយពាណិជ្ជកម្ម
www.taprohmbatitvonline.com/មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879 ..
​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តាព្រហ្មបាទី ធីវី អនឡាញ /មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំដុតបំផ្លាញគ្រឿងញៀននៅខេត្តបាត់ដំបងជិត ២០គីឡូក្រាម និងថ្នាំមេតំហ្វេតាមីន (WY) ជាង៦ម៉ឺនគ្រាប់

ថ្លែងក្នុងពិធីនេះ លោក កើត រិទ្ធ បានលើកឡើងថា «ការប្រារព្ធពិធីដុតបំផ្លាញគ្រឿងញៀននាពេលនេះ មិនត្រឹមតែដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប៉ុណ្ណោះទេ តែការដុតបំផ្លាញគ្រឿងញៀននេះ គឺជាការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងក៏ជានិមិត្តរូប នៃការចូលរួមប្រកបដោយឆន្ទៈមោះមុត និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ របស់ស្ថាប័នតុលាការ និងអាជ្ញាធរអនុវត្តច្បាប់ពាក់ព័ន្ធដទៃទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តនូវផែនការ និងកម្មវិធីនយោបាយពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាគ្រឿងញៀន ជាពិសេសគឺការអនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់»
លោករដ្ឋមន្ត្រី បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះអភិបាលខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា មន្ត្រីនគរបាលយុតិ្តធម៌បស់ខេត្តទាំង៤ ក៏ដូចជាស្ថាបន័អនុវត្តច្បាប់ពាក់ព័ន្ធ ដែលបានខិតខំសហការ ពុះពារយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជោគជ័យបន្ថែមទៀត សម្រាប់បម្រើជាឧត្តមប្រយោជន៍របស់សង្គមជាតិយើង។
ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានលើកទ្បើងអំពីផលវិបាកធ្ងន់ធ្ងរនៃគ្រឿងញៀន ក្នុងការបំផ្លាញ ក៏ដូចជាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះ បុគ្គលផ្ទាល់ខ្លួនគ្រប់រូប ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ហើយលោកបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆំាងគ្រឿងញៀន ត្រូវការជាចាំបាច់មិនអាចខ្វះបាននូវការចូលរួមពីគ្រប់ស្ថាបន័អនុវត្តច្បាប់ពាក់ព័ន្ធ វិស័យឯកជន និងបណ្តាញសារព័ត៌មាន ជាពិសេសត្រូវផ្តើមចេញពីខ្លួនយើងម្នាក់ៗ ពីគ្រួសារ និងពីសហគមន៍ទាំងមូល ដែលត្រូវនិយាយថា «ទេ» ចំពោះគ្រឿងញៀន។
គួរបញ្ជាក់ថា យុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ចេញជាលើកដំបូង នៅឆ្នាំ២០១៧ និងត្រូវបានអនុវត្តប្រកបដោយលទ្ធផលជោគជ័យ និងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន ហើយមកដល់បច្ចុប្បន្ន យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ បានចំនួន៥លើក៕

0 comments:

Post a Comment

K
Share This
Author Image

About taprohmbatitvonline.com

 
Powered by Blogger