​ ផ្សាយពាណិជ្ជកម្ម
www.taprohmbatitvonline.com/មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879 ..
​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តាព្រហ្មបាទី ធីវី អនឡាញ /មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879

ពិធីបេីកការដ្ឋានជួសជុលផ្លូវលំមួយខ្សែប្រវែង១២០០ម៉ែ ក្រោមអធិបតីភាពលោក អ៊ូ សុខជា ប្រធានក្រុមប្រឹក្សាស្រុកបាទី


លោក អ៊ូ សុខជា ប្រធានក្រុមប្រឹក្សាស្រុក លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជាគណៈធិបតីក្នុង ពិធីបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែប្រវែង ១២០០ ម៉ែត្រ ស្ថិតក្នុងភូមិតានប់ និងភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ គឺបានការឧបត្ថម្ភពីលោក ឌី ដា និងភរិយា ព្រមទាំងក្រុមការងារ អស់ទឹកប្រាក់ចំនួន ១៦,០០០,០០០ រៀល (ដប់ប្រាំមួយលានរៀល)។ ក្នុងពិធីនោះដែរដោយមានការអញ្ជើញចូល
រួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល ការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការរង នៃអធិការដ្ឋាននគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក និងរដ្ឋបាលឃុំចំបក់ ផងដែរ៕

កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យ ចំនួន០៣ម្នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

(ស្រុកបាទី ) ÷ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។ ក្រោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋពលរដ្ឋ កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង ចុះដល់ចំណុចភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ឃាត់បានជនសង្ស័យ ០១នាក់ ដែលមានឈ្មោះ តាន់ នីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដោយបានឆែកឃើញម្សៅក្រាមសសង្ស័យ សារធាតុញៀន ០១កញ្ចប់ធំ ០១កញ្ចប់តូច ទូរស័ព្ទ ០១គ្រឿង ថង់វិចខ្ចប់ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។ បន្ទាប់ពីសួរចម្លើយជនសង្ស័យខាងលើនេះ កម្លាំងនគរបាលបានស៊ើបអង្កេត និងបន្ដចាប់បានបក្សពួក ០២នាក់ថែមទៀត ដែលមាន : ១-ឈ្មោះ ស៊ិន ឧត្តមភក្តី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដកហូតបាន ទូរស័ព្ទ ០១គ្រឿង និងម៉ូតូ ០១គ្រឿង។ ២- ឈ្មោះ ផាត ភារិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមុខសញ្ញាជួញដូរគ្រឿងញៀន។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយលោក ប៊ុនឃីម

រដ្ឋបាល ស្រុកបាទី ខេត្តតាកែវ បើកកិច្ចប្រជុំ ដឹកនាំផ្ទាល់ដោយ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុក


លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទីបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការបូកសរុបរបាយការណ៍ប្រចាំឆ្នាំ ២០២១ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យជុំវិញស្រុក មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក នាយផ្នែក សេនាធិការ នៃអធិការដ្ឋាននគរបាលស្រុក លោកមេឃុំ និងលោក លោកស្រី ស្មៀនឃុំគ្រប់ឃុំ៕
ដោយលោកប៊ុនឃីម

ភូមិព្រៃជុំឃុំយុទ្ធសាមគ្គីស្រុកឧដុង្គខេត្តកំពង់ស្ពឺគ្រោះថ្នាក់ចរាចរណ៍ឡានដឹកកម្មករក្រឡាប់

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងឡានដឹកកម្មករ -កម្មការនី បើកធ្លាក់ផ្លូវ តែមិនបណ្តាលអោយបាត់បង់ជីវិតឡើយ _ អ្នកបើកបរមានឈ្មោះ ខា សុខនាង ភេទប្រុស អាយុ 31 ឆ្នាំ រស់នៅភូមិ ព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ _ ស្ត្រីម្នាក់ដាច់ម្រាមដៃមានឈ្មោះ ផាន លីម ភេទស្រី អាយុ 24 ឆ្នាំ រស់នៅភូមិ សែនយស់ ឃុំមានជ័យ ស្រុកឧដុង្គ កំពង់ស្ពឺ
កើតហេតុ ត្រង់ចំណុច ភូមិ បាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីដឹកជញ្ជូនសារធាតុញៀនខុសច្បាប់

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីដឹកជញ្ជូនសារធាតុញៀនខុសច្បាប់ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីដឹកជញ្ជូនសារធាតុញៀនខុសច្បាប់ ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ សុខ ចាន់ ភេទប្រុ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ត្រពាំងឫស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។ ករណីឃាត់ខ្លួននេះ គឺដោយមានការបញ្ជាពី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ឲ្យកម្លាំងជំនាញអធិការដ្ឋាន សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី ចុះល្បាតនៅចំណុចភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ប្រទះឃើញជនសង្ស័យ ០១នាក់ ក៍បានឃាត់ឆែកឆេរ និងដកហូតបានក្រាមសថ្លា សង្ស័យសារធាតុញៀនខុសច្បាប់ ចំនួន០២កញ្ចប់ ទូរសព្ទ០១គ្រឿង និងម៉ូតូ០១គ្រឿង៕ ដោយលោកប៊ុនឃីម

លោកវីរសេនីយ៍ឯក ឆាយ កែវមុន្នី នអធិការ នៃ អធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ជា យុវជនឈាមរាវ ដុតផ្ទះខ្លួនឯងព្រោះតែលុយ 2ម៉ឺនរៀល

​ ១៤​ នឹង​ ៣០​ នាទីមានករណីធ្វើអោយខូចខាតដោយចេតនា (កូនដុតផ្ទះម្តាយ) កេីតឡេីងនៅត្រង់ចំណុចភូមិថ្មសរ ឃុំលំពង់​ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ​ សុីញ ប៉ោង ភេទប្រុស​ អាយុ​ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ជាមុសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលរស់នៅភូមិកើតហេតុខាងលើ មុនពេលកើតហេតុជនសង្ស័យបានសុំលុយពីម្ដាយឈ្មោះ ជុំ ទីវ ភេទស្រី អាយុ​ ៦៨ឆ្នាំ ចំនួន៤០០០០រៀល(បួនមុឺនរៀល)តែម្ដាយអត់លុយ​ មានលុយអោយតែ២០០០០រៀល(ពីមុឺនរៀល) ក៏ឈ្លោះប្រកែកជាមួយម្ដាយរួចជនសង្ស័យខឹង​ ក៏បានដុតផ្ទះរបស់ខ្លួន បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង ផ្ទះមានទំហំ​ ៣x៤​ ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សុីប្រូសុីម៉ង់​ ខូចខាតសំភារះរួមមាន​ :​ គ្រែចំនួន​ ០១ ទូដាក់ខោអាវ​ចំនួន​ ០១​ តុចំនួន​ ០១ នឹងសម្ភារះប្រើប្រាស់មួយចំនួនទៀត។
មូលហេតុ ជនសង្ស័យស្រវឹងផឹកស្រា ប្រេីប្រាស់ថ្នាំញៀន​ និង​ ខឹងម្ដាយសុំលុយចំនួន​ បួនមុឺនរៀល​ ម្ដាយមិនអោយ​ អោយតែពីមុឺនរៀល​ ទើបបណ្ដាលអោយមានករណីខាងលេីនេះកើតឡើង។ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់ ។ ដោយមានការចង្អុលបង្ហាញ​ ពី​ លោក​ ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ នគរបាល​ខេត្តតាកែវ​ និង​ សម្របសម្រួល​នីិតិវិធី​ ពី​ ឯកឧត្តម​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ និង​ បទបញ្ជា​ផ្ទាល់​ ពី​ លោក​ វរសេនីយ៍ឯក​ ឆាយ​ កែវមុន្នី​ អធិការ​ នៃអធិការដ្ឋាននគរបាលស្រុកបាទី​ លុះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី យើងបានឃាត់ខ្លូនជនសង្ស័យឈ្មោះសុិញ ប៉ោង នៅចំណុចភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ នឹងកសាងសុំណុំរឿងតាមនិតិវិធី៕ដោយលោកប៊ុនឃីម

ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី ខ្ញុំបានចូលកិច្ចប្រជុំគណៈកម្មការប្រឡងវិញ្ញាបមបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ក្នុងឆ្នាំសិក្សា២០២០ _២០២១

ឯកឧត្តម អ៊ូច ភាប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវបានអញ្ជើញចុះចែកអំណោយដល់លោកតាលោកយាយចំនួន 130នាក់ៗ មុង ភួយ អាវរងា និង ថវិកា មួយម៉ឺនជាប្រាក់ឧបត្ថម្ភបន្ថែមរបស់រដ្ឋបាលស្រុកបាទី និងជាការដឹកនាំផ្ទាល់របស់លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុក

រសៀលថ្ងៃព្រហស្បតិ៍ ១២កេីត​​ ខែ​ មិគសិរ​ ឆ្នាំ​ ឆ្លូវត្រីស័ក ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃ​ទី​ ១៦​ ខខែធ្នូ ឆ្នាំ ២
ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិកាសាខា មន្ត្រីប្រតិបត្តិសាខា ប្រធានមន្ទីរជុំវិញខេត្ត លោក អ៊ូ សុខជា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក លោក ភួន ឈីម ប្រធានកិត្តិយសអនុសាខាកម្ពុជាស្រុក និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាទី ខេត្តតាកែវ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកជូនប្រជាពលរដ្ឋចាស់ជរាទីទ័លក្រចំនួន ១០០នាក់ នៅស្រុកបាទី ខេត្តតាកែវ ដែលពិធីនេះរៀបចំឡើងក្នុងបរិវេនវត្តសិរីជោត្តវ័ន ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយាង អញ្ជើញ ចុះត្រួតពិនិត្យអាកាសយានដ្ឋានព្រលានយន្តហោះថ្មី ភូមិសាស្រ្ត ខេត្តកណ្ដាល

លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទីបានអញ្ជើញចូលរួមក្នុងពិធីពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនឹងប្រកាសឈ្មោះអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ ព្រឹកថ្ងៃ​ព្រហស្បតិ៍​ ៥កេីត​​ ខែ​ មិគសិរ​ ឆ្នាំ​ឆ្លូវត្រីស័ក ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ២០២១

អភិវឌ្ឍសហគមន៍មូលដ្ឋានស្រុកបាទីខេត្តតាកែវ

យោងតាមការណែនាំពីលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុក លោក ប៉ែន ជិនតុលា នាយករងរដ្ឋបាលសាលាស្រុកនិងមន្ត្រីជំនាញការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍សហការជាមួយមន្រ្តីជំនាញនៃមន្ទីរសារធាណៈការនិងដឹកជញ្ជូនខេត្តពិនិត្យទីតាំងការជុសជុលនិងធ្វើអោយប្រសើរឡើងវិញផ្លូវលេខ២២ ស្ថិតនៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ៕ ព្រឹកថ្ងៃចន្ទ ៩កេីត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ

 
Powered by Blogger