(ស្រុកបាទី ) ÷ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។ ក្រោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋពលរដ្ឋ កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង ចុះដល់ចំណុចភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ឃាត់បានជនសង្ស័យ ០១នាក់ ដែលមានឈ្មោះ តាន់ នីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដោយបានឆែកឃើញម្សៅក្រាមសសង្ស័យ សារធាតុញៀន ០១កញ្ចប់ធំ ០១កញ្ចប់តូច ទូរស័ព្ទ ០១គ្រឿង ថង់វិចខ្ចប់ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។ បន្ទាប់ពីសួរចម្លើយជនសង្ស័យខាងលើនេះ កម្លាំងនគរបាលបានស៊ើបអង្កេត និងបន្ដចាប់បានបក្សពួក ០២នាក់ថែមទៀត ដែលមាន : ១-ឈ្មោះ ស៊ិន ឧត្តមភក្តី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដកហូតបាន ទូរស័ព្ទ ០១គ្រឿង និងម៉ូតូ ០១គ្រឿង។ ២- ឈ្មោះ ផាត ភារិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមុខសញ្ញាជួញដូរគ្រឿងញៀន។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយលោក ប៊ុនឃីម
កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យ ចំនួន០៣ម្នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់
Thursday, December 23, 2021
taprohmbatitvonline.com
0 comments:
Post a Comment
About taprohmbatitvonline.com