​ ផ្សាយពាណិជ្ជកម្ម
www.taprohmbatitvonline.com/មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879 ..
​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តាព្រហ្មបាទី ធីវី អនឡាញ /មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879

លោកវីរសេនីយ៍ឯក ឆាយ កែវមុន្នី នអធិការ នៃ អធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ជា យុវជនឈាមរាវ ដុតផ្ទះខ្លួនឯងព្រោះតែលុយ 2ម៉ឺនរៀល

​ ១៤​ នឹង​ ៣០​ នាទីមានករណីធ្វើអោយខូចខាតដោយចេតនា (កូនដុតផ្ទះម្តាយ) កេីតឡេីងនៅត្រង់ចំណុចភូមិថ្មសរ ឃុំលំពង់​ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ​ សុីញ ប៉ោង ភេទប្រុស​ អាយុ​ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ជាមុសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលរស់នៅភូមិកើតហេតុខាងលើ មុនពេលកើតហេតុជនសង្ស័យបានសុំលុយពីម្ដាយឈ្មោះ ជុំ ទីវ ភេទស្រី អាយុ​ ៦៨ឆ្នាំ ចំនួន៤០០០០រៀល(បួនមុឺនរៀល)តែម្ដាយអត់លុយ​ មានលុយអោយតែ២០០០០រៀល(ពីមុឺនរៀល) ក៏ឈ្លោះប្រកែកជាមួយម្ដាយរួចជនសង្ស័យខឹង​ ក៏បានដុតផ្ទះរបស់ខ្លួន បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង ផ្ទះមានទំហំ​ ៣x៤​ ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សុីប្រូសុីម៉ង់​ ខូចខាតសំភារះរួមមាន​ :​ គ្រែចំនួន​ ០១ ទូដាក់ខោអាវ​ចំនួន​ ០១​ តុចំនួន​ ០១ នឹងសម្ភារះប្រើប្រាស់មួយចំនួនទៀត។

មូលហេតុ ជនសង្ស័យស្រវឹងផឹកស្រា ប្រេីប្រាស់ថ្នាំញៀន​ និង​ ខឹងម្ដាយសុំលុយចំនួន​ បួនមុឺនរៀល​ ម្ដាយមិនអោយ​ អោយតែពីមុឺនរៀល​ ទើបបណ្ដាលអោយមានករណីខាងលេីនេះកើតឡើង។ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់ ។ ដោយមានការចង្អុលបង្ហាញ​ ពី​ លោក​ ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ នគរបាល​ខេត្តតាកែវ​ និង​ សម្របសម្រួល​នីិតិវិធី​ ពី​ ឯកឧត្តម​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ និង​ បទបញ្ជា​ផ្ទាល់​ ពី​ លោក​ វរសេនីយ៍ឯក​ ឆាយ​ កែវមុន្នី​ អធិការ​ នៃអធិការដ្ឋាននគរបាលស្រុកបាទី​ លុះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី យើងបានឃាត់ខ្លូនជនសង្ស័យឈ្មោះសុិញ ប៉ោង នៅចំណុចភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ នឹងកសាងសុំណុំរឿងតាមនិតិវិធី៕ដោយលោកប៊ុនឃីម

0 comments:

Post a Comment

K
Share This
Author Image

About taprohmbatitvonline.com

 
Powered by Blogger