លោក អ៊ូ សុខជា ប្រធានក្រុមប្រឹក្សាស្រុក លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជាគណៈធិបតីក្នុង ពិធីបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែប្រវែង ១២០០ ម៉ែត្រ ស្ថិតក្នុងភូមិតានប់ និងភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ គឺបានការឧបត្ថម្ភពីលោក ឌី ដា និងភរិយា ព្រមទាំងក្រុមការងារ អស់ទឹកប្រាក់ចំនួន ១៦,០០០,០០០ រៀល (ដប់ប្រាំមួយលានរៀល)។
ក្នុងពិធីនោះដែរដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល ការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការរង នៃអធិការដ្ឋាននគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក និងរដ្ឋបាលឃុំចំបក់ ផងដែរ៕
Thursday, December 30, 2021
taprohmbatitvonline.com