​ ផ្សាយពាណិជ្ជកម្ម
www.taprohmbatitvonline.com/មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879 ..
​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តាព្រហ្មបាទី ធីវី អនឡាញ /មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ



(ភ្នំពេញ)៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច​ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ។

សារលិខិតនោះមានខ្លឹមសារថា​៖ «ក្នុងឱកាសប្រកបដោយសិរីមង្គលដ៏ប្រសើរថ្លៃថ្លា នៃពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្តែងនូវអំណរសាទរ ប្រកបដោយក្តីសោមនស្សរីករាយ និងសូមជូននូវសព្ទសាធុការពរជ័យសិរីវឌ្ឍនមង្គល ជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាវាងវៃ មានជន្មាយុយឺនយូរ វិបុលសុខមហារប្រសើរ ដើម្បីរួមចំណែកក្នុងការដឹកនាំសង្គមជាតិ មាតុភូមិឱ្យទទួលបាននូវវឌ្ឍនភាពថ្មីៗគួរជាទីមោទកភាព បន្តបន្ទាប់បន្ថែមទៀត»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះចំពោះ សម្ដេចក្រឡាហោម ដែលបានខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈមោះមុត ក្នុងបេសកកម្មដឹកនាំក្រសួងមហាផ្ទៃ ទប់ស្កាត់បាននូវរាល់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ទទួលបានជោគជ័យជាបន្តបន្ទាប់ មានការទទួលស្គាល់ពីអន្តរជាតិ ជាក់ស្តែងគ្រឿងឥស្សរិយយស មេដាយមាសអនុស្សាវរីយ៍ មហាកំពែង (Great Wall Comme morative Medal) ពីសាធារណរដ្ឋប្រជាមានិតចិន។

លើសពីនេះទៅទៀត ក្នុងការរក្សាសុវត្ថិភាពសង្គម របៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសសុវត្ថិភាពចរាចរណ៍ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តមកលើរាជរដ្ឋាភិបាល ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជននៅទូទាំងប្រទេស។

ខាងក្រោមនេះ​ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​រ៉ានី​ ហ៊ុនសែន​ ផ្ញើជូន​ សម្តេចក្រឡាហោម​ ស​ ខេង​៖






0 comments:

Post a Comment

K
Share This
Author Image

About taprohmbatitvonline.com

 
Powered by Blogger