​ ផ្សាយពាណិជ្ជកម្ម
www.taprohmbatitvonline.com/មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879 ..
​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តាព្រហ្មបាទី ធីវី អនឡាញ /មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879

អតីតមេឃុំដងពែងប្រមូលដីព្រៃបាន ៣៥០ ហិកតាក្រោមរូបភាពទិញពីប្រជាពលរដ្ឋ និងហ៊ុំព័ទ្ធយកដីរដ្ឋផង លក់វិញក្នុងតម្លៃជាង ២លានដុល្លារ។

ខេត្តកោះកុង÷ដីព្រៃ ៣៥០ហិកតាមានភាពមិនប្រកតីរបស់លោក ម៉េង យុយ អតីតមេឃុំដងពែង ក្រោយលោកបានស្លាប់ទៅត្រូវបានគ្រួសាររបស់លោកយកទៅលក់ក្នុងតម្លៃ ៧០០០ដុល្លារក្នុងមួយហិកតាស្មើនឹងជាងពីរលានសែសិបប្រាំម៉ឺនដុល្លារ ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នត្រូវបានគេធ្វើលិខិតកក់ប្រាក់ចំនួន ៥០ម៉ឺនដុល្លារហើយ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នឹងយកប្រាក់បង្គ្រប់។

ទាក់ទងនឹងដីនេះត្រូវបានល្បីមកថា កូនស្រីអតីតលោកមេឃុំ គឺអ្នកស្រី អាយ គិន និងប្ដីឈ្មោះ អន ភារ: ជាតួសំខាន់ក្នុងដំណើរការលក់ដីខាងលើ។ តែត្រូវបានលោក អន ភារ: បញ្ជាក់ប្រាប់ អ្នសាព័ត៌យើងនៅថ្ងៃទី០៤ឆ្នាំ២០២៣នេះថា ប្ដីប្រពន្ធលោកមិនជាប់ពាក់ព័ន្ធទេ គឺម្ដាយក្មេកនិងប្អូនថ្លៃដែលជាអ្នកយកទៅលក់។

ពាក់ព័ន្ធនឹងដីព្រៃដែលគ្មានដំណាំអាស្រ័យផលនេះត្រូវគេខ្សឹមខ្សៀវមកថា មួយចំណែកបានមកពីការកាប់រានយកដីព្រៃសម្បត្តិជាតិ និងមួយចំនួនប្រមូលទិញពីពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពកែប្រែស្ថានភាពដីព្រៃទៅជាដីអាស្រ័យផល។

គ្រាដែលដីខាងលើត្រូវបានគេឈូសឆាយដើមឈើឱ្យរាបដល់ដីហើយកាលពីពេលកន្លងទៅ ដោយមិនទាន់មានប្លង់កម្មសិទ្ធិត្រឹមត្រូវនៅឡើយ។ និយាយជារួមការដែលល្បីថាកាត់ឆ្វៀលឱ្យពលរដ្ឋអាស្រ័យផលជាក់ស្ដែងគឺភាគច្រើនបានធ្លាក់លើដៃឈ្មួញអ្នកមាន ព្រោះតែភាពក្រីក្ររបស់ពលរដ្ឋឈ្មោះជាម្ចាស់ដី។ហើយដីព្រៃនោះទៀតសោតមិនមានការអាស្រ័យផលជាស្ដែង ព្រោះឃើញតែព្រៃមិនមានដំណាំ និងអ្នករស់នៅពេលទាក់ទងឈ្មួញបានក៏ឈូសឆាយព្រៃចោលលក់តែម្ដង។ តើការពិតយ៉ាងសូមអ្នកពាក់ព័ន្ធជួយបញ្ជាក់ផង?៕ 














អត្ថបទ ដោយ មាស សុខា

0 comments:

Post a Comment

K
Share This
Author Image

About taprohmbatitvonline.com

 
Powered by Blogger