​ ផ្សាយពាណិជ្ជកម្ម
www.taprohmbatitvonline.com/មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879 ..
​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តាព្រហ្មបាទី ធីវី អនឡាញ /មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879

អេសស្កាវទ័រចំនួនពីគ្រឿងប្រហែលជារត់ល្បឿនជាង១០០គីឡូម៉ែត្រក្នុង០១ម៉ោងហើយមើលទៅបានអាជ្ញាធរស្រុកស្រែអំបិលតាមមិនទាន់ខាណ:គ្រឿងចក្រប្រភេទអេសស្កាវទ័រធំៗប៉ុនវិហារឈូសឆាយព្រៃល្មើសច្បាប់

 

ខេត្តកោះកុង÷បន្ទាប់ពីមានអេស្កាទ័រពីរគ្រឿងឈូសឆាយដីព្រៃនិងកាយប្រឡាយល្មើសច្បាប់ជាច្រើនថ្ងៃនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោយអាជ្ញាធរទទួលព័ត៌មានបានហើយ មិនព្រមចុះបង្ក្រាបឱ្យទាន់ពេលវេលានោះទេ គឺទុកចោលរាប់ថ្ងៃ ពេលចុះទៅមែនទែនគ្រឿងចក្រទាំងនោះរត់ពួនបាត់កាលពីថ្ងៃទី០៤ មករា ឆ្នាំ២០២៣។

ការដែលមានសកម្មភាពបែបនេះនាំឱ្យពលរដ្ឋកើតឆ្ងល់ថា ឥទ្ធិពលឈ្មួញអ្នកមានពិតជាហ៊ានដោយមិនខ្លាចក្រែងអាជ្ញាធរជាអ្នកអនុវត្តច្បាប់សូម្បីបន្តិច ព្រោះគ្មានច្បាប់អនុញ្ញាតផង ហ៊ានដឹកគ្រឿងចក្រប៉ុនៗវិហារឆ្លងកាត់ភូមិយកមកឈូសឆាយដីព្រៃបាន ទាល់បែកធ្លាយព័ត៌មានទប់លែងជាប់ក៏រត់ពួនបានយ៉ាងរលូន។

សូមរម្លឹកថា គ្រឿងចក្រនោះបានធ្វើសកម្មភាពច្រើនថ្ងៃមកហើយ ក្រោយអ្នកភូមិរាយការមកអ្នកកាសែតចុះទៅផ្ទាល់ទៅផ្ដិតយករូបភាពនិងសម្ភាសអាជ្ញាធរស្រុក ខាងស្រុកថាមិនទាន់ដឹង និងរវល់មិនទាន់ចុះបង្ក្រាបទេ លុះពីរថ្ងៃក្រោយមកបានចុះទៅ ជាលទ្ធផលទំនងជាគ្រឿងចក្រនោះបើកតាមផ្លូវល្បឿនលឿនជាន់ជាង ១០០គីឡូម៉ែត្រ ក្នុង១ម៉ោងហើយមើលទៅ បានចាប់មិនទាន់៕










      អត្ថបទ ដោយ មាឃ សុខា

0 comments:

Post a Comment

K
Share This
Author Image

About taprohmbatitvonline.com

 
Powered by Blogger