​ ផ្សាយពាណិជ្ជកម្ម
www.taprohmbatitvonline.com/មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879 ..
​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តាព្រហ្មបាទី ធីវី អនឡាញ /មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879

ក្រសួងបរិស្ថាន សហការជាមួយដៃគូជួយលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់កសិករចំនួន៤ខេត្តនៅភាគខាងជើងបឹងទន្លេសាប

ភ្នំពេញ :ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន និងដៃគូបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងរួមគ្នាស្តីពីគម្រោង «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់ កសិកម្មភាតរភាពបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍ នៅ ភាគខាងជើងនៃបឹងទន្លសាប» ហៅកាត់ថា PEARL។

គួរបញ្ជាក់ថាពិធីនេះបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួ ងបរិស្ថាន។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជនបង្គោលបម្រុ ងកម្ពុជាសម្រាប់មូលនិធិអាកាសធាតុ បានអញ្ជើញចុះហត្ថលេខាលើកិច្ច ព្រម ព្រៀង គម្រោង «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្ម ភាតរភាពបរិស្ថាន និង ជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លសាប»ហៅ កាត់ថា PEARL ជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហ ប្រជាជាតិ (FAO) ប្រចាំកម្ពុជា។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា៖នៅក្នុងកិច្ច ព្រមព្រៀងនេះ ក្រសួងបរិស្ថានបានជជែកពិភាក្សាជាមួយអង្គការ FAO ដាក់ចូលចំណុចមួយ ចំនួនដែលផ្តល់ភាពជាម្ចាស់សម្រាប់កម្ពុជាក្នុងគ្រប់គ្រងគម្រោង ដូចជាការអនុវត្តគម្រោងត្រូ វមានការចូលរួមពីក្រសួងក្នុងភាពជាដៃគូ រាល់ការជ្រើសរើសទីបឹ្រក្សា និងការទិញសម្ភារៈដើ ម្បីបម្រើឱ្យសកម្មភាពនានានៃគម្រោង ត្រូវមានការចូលរួមសម្រេចពីភាគីកម្ពុជាទើបអាច បន្ត នីតិវិធីទៅមុខបាន ហើយនឹងផ្សព្វផ្សាយរាល់ព័ត៌មានវឌ្ឍនភាព របស់គម្រោងជាសា ធារណៈ ដើម្បីបង្ហាញពីតម្លាភាព និងគណនេយ្យភាព។

ឯកឧត្តម អ៊ាង សុផល្លែតបានមានប្រសាសន៍ដោយបញ្ជាក់ថា៖”គម្រោងនេះ នឹងបានក្លាយ ជាគម្រោងមួយដែលបង្ហាញពីភាពជាម្ចាស់របស់កម្ពុជាក្នុងការគ្រប់គ្រង និងជំរុញតម្លាភាព និងគណនេយ្យភាពពីភាគីពាក់ព័ន្ធ ជាពិសេសដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោង “។

សូមបញ្ជាក់ផងដែរ គម្រោង PEARL ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងក្រសួង បរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា វិស័យឯក ជន និងសង្គមស៊ីវិល ក្រោមការគាំទ្រជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃ សហ ប្រជាជាតិ និងហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង។

គម្រោងមួយនេះដែរ ទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិអាកា សធាតុបៃតង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ មានរយៈពេល ០៦ឆ្នាំ ដែលមាន ថវិកាសរុបចំនួនប្រមាណ ៤៣ លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន ៣៦,២លាន ដុល្លារអាម៉េរិក ជាជំនួយឥតសំណងពីមូលនិធិអាកាសធាតុបៃតង និង៦,៦លានដុល្លារអាម៉េរិកជាថវិកាបដិភាគរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការFAO។ ជាមួយគ្នានេះដែរ គម្រោងនេះនឹងផ្តល់នូវអត្ថប្រយោជន៍ដល់កសិករប្រមាណ ៤៥០ ០០០នាក់ និងខ្សែច្រវ៉ាក់តម្លៃនៅភាគខាងជើងបឹងទន្លេសាបរួមមានខេត្ត៖ កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ៕ ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ក្រសួងបរិស្ថាន

0 comments:

Post a Comment

K
Share This
Author Image

About taprohmbatitvonline.com

 
Powered by Blogger