ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃអាទិត្យ ៦រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម គី តិច ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំក្រាំងធ្នង់ បានអញ្ជើញអានរបាយការណ៍ រាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រី ស្តីពីវឌ្ឍនភាព នៃមូលដ្ឋានឃុំ និងប្រភពថវិកាចំនួន៥៦,៧៧៧ដុល្លារ (អាគារទំហំ៨ម៉ែត្រ គុណនឹង២០ម៉ែត្រ) ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារឃុំ សប្បុរសជន នានា ដើម្បីស្ថាបនាកែលំអសួនច្បារ បំពាក់សម្ភារៈ ដូចជាម៉ាស៊ីន ជាដើម។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញកាត់ខ្សែបូណ៌សម្ពោធអគារថ្មី ទីស្នាក់ការគណបក្ស ព្រមទាំងប្រគល់ប័ណ្ណសរសើរ និងថ្លែងអំណរគុណជូនឯកឧត្តម លោកជំទាវ លោក លោកស្រី បានជួយឧបត្ថម្ភថវិកា សម្ភារៈ ក្នុងស្ថាបនា សមិទ្ធផល នានា ក្នុងបរិវេណទីស្នាក់ការគណបក្សឃុំ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការនី ឯកឧត្តមរដ្ឋមន្ត្រី បានប្រសាសន៍ ពីគុណតម្លៃ មិនអាចកាត់ថ្លៃ គឺសន្តិភាព ហេតុដូចនេះ យើងទាំងអស់គ្នា "អរគុណសន្តិភាព" មានសន្តិភាព គឺជាគ្រឹះនៃការអភិវឌ្ឍ គ្រប់វិស័យ និងមានអ្វីៗ គ្រប់យ៉ាង ដូចពេលនេះ ជាសក្ខីភាពស្រាប់។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន នូវអត្ថបទប្រយោជន៍ផ្សេងៗ ដល់បងប្អូន កម្មករ កម្មការនី ពិសេសប្រាក់សោធននិវត្តន៍ ក្នុងការបំពេញការងាររយះពេល២៥ឆ្នាំ ដោយជាប់ឡប (មិនឈប់សម្រាក ខុសពីច្បាប់ការងារបានកំណត់ ក្នុងច្បាប់ការងារ)។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី សូមបងប្អូន កម្មករ កម្មការនី អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា។
Monday, March 13, 2023
taprohmbatitvonline.com










0 comments:
Post a Comment
About taprohmbatitvonline.com