​ ផ្សាយពាណិជ្ជកម្ម
www.taprohmbatitvonline.com/មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879 ..
​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តាព្រហ្មបាទី ធីវី អនឡាញ /មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ភូមិតានន ឃុំត្នោតស្រុកបាទី ខេត្តតាកែវ/ ទំនាក់ទំនង Tele :087 947 879 / 066 947 879

សម្ដេចតេជោ ហ៊ុន សែន រំពឹងថា កម្ពុជានឹងក្លាយទៅជាប្រទេសមួយនាំមុខ ក្នុងការនាំចេញ ផ្គត់ផ្គង់ទីផ្សារទៅលើ ផ្នែកស្វាយចន្ទី

ភ្នំពេញ: ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលដែលកម្ពុជាមានឧស្សាហកម្មកែច្នៃគ្រប់គ្រាន់នោះ រំពឹងថាកម្ពុជានឹងក្លាយទៅជាប្រទេសមួយនាំមុខ ក្នុងការនាំចេញ ផ្គត់ផ្គង់ទីផ្សារទៅលើ ផ្នែកស្វាយចន្ទី។

ក្នុងខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» នាល្ងាចថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសួនច្បារស្ទឹងសែន ខេត្តកំពង់ធំ សម្ដេចតេជោថ្លែងបន្ត៖ ថា«ផលិតកម្ម ដែលយើងឃើញ នៅតាមស្តង់នានា ដែលបានដាក់តាំង បង្ហាញ នៅក្នុងសហគមន៍ ខ្ញុំពិតជាមានការជក់ចិត្ត នឹកឃើញរឿងអតីតកាល ប្រៀបធៀបជាមួយនឹងបច្ចុប្បន្នកាល ដែលនៅតាមស្តង់នីមួយៗ សុទ្ធតែមានការផលិត ប្រកបដោយការទទួលខុសត្រូវ មានគុណភាពដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ»។

សម្តេចតេជោគូសបញ្ជាក់ថា សម្ដេចកំពុងតែស្រមើស្រមៃថា កម្ពុជានឹងក្លាយទៅជាប្រទេស ដែលផលិតនូវស្វាយចន្ទីច្រើនបំផុត នៅលើពិភពលោក ដែលមកដល់បច្ចុប្បន្ននេះ កម្ពុជាបានទៅហួសប្រទេសកូឌីវ័រ ដែលផលិតត្រឹមមួយលាន មួយសែនតោន។ ឥឡូវ កម្ពុជាមានដល់មួយលាន មួយសែនប្រាំបី ម៉ឺនតោន រួចស្រេចទៅហើយ។

សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ករណីស្វាយចន្ទី រាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយ ជំរុញដំណាំនេះ នាពេលថ្មីៗ។ ដូច្នេះរំពឹងថា នៅពេលដែលកម្ពុជាមានឧស្សាហកម្មកែច្នៃគ្រប់គ្រាន់ ដែលបច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយចន្ទីរហូតដល់ ៧០ម៉ឺនហិកតានោះ គឺយើងនឹងអាចទៅលើសពី ១លានហិកតា ដែលជាផ្នែកដ៏សំខាន់មួយ។ អាចនិយាយបានថា កម្ពុជាក្លាយទៅជាប្រទេសមួយនាំមុខក្នុងការនាំចេញ ផ្គត់ផ្គង់ទីផ្សារទៅលើផ្នែកស្វាយចន្ទីតែម្ដង។

សម្តេចតេជោបានឱ្យដឹងទៀតថា នេះជាគោលដៅជាអាទិភាពនៃគោលនយោបាយរបស់យើង។ ដូច្នេះសម្ដេចតេជោសង្ឃឹមថា កម្ពុជា នៅពេលអនាគត ដែលមានសន្តិភាព បូកជាមួយនឹងគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព គឺមួយផ្នែកទាក់ទាញទេសចរ ។ ប៉ុន្តែអ្វីដែលសំខាន់ ជាងនេះទៅទៀត ផលិតកម្ម ដែលបម្រើសេចក្តីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ ទេសចរនោះឯង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ស្នើឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការផលិត ដើម្បីផ្គត់ផ្គង់ដល់ទេសចរណ៍ ដែលជាទិសដៅនាំចេញនៅនឹងកន្លែង។ ព្រោះថា ប្រជាពលរដ្ឋរបស់យើងមានឱកាសច្រើនណាស់ ដើម្បីចិញ្ចឹម និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលកំពុងត្រឡប់មកវិញជាបណ្ដើរៗ រួមជាមួយទេសចរណ៍ក្នុងស្រុករាប់លាននាក់។ យើងត្រូវខិតខំជំរុញការផលិតឱ្យត្រឹមត្រូវតាមស្តង់ដា បម្រើឱ្យវិស័យទេសចរណ៍ ពិសេសត្រូវបង្កើតឱ្យមានខ្សែក្រវាត់បៃតងក្នុងតំបន់ទេសចរណ៍៕ ដោយ៖ ជឹម ណារី

0 comments:

Post a Comment

K
Share This
Author Image

About taprohmbatitvonline.com

 
Powered by Blogger